0
គ្រឿងផ្សំ‬
- បង្គា ៣០ក្រាម
- មឹក ៣០ក្រាម
- ពងមាន់ ១គ្រាប់
- ខាត់ណា ៣០ក្រាម
- ផ្សិតចំបើង ២០ក្រាម
- ការ៉ុត ៣ចំណិត
- ផ្កាខាត់ណា ១០ក្រាម
- បណ្តូលពោតកំប៉ុង ១គ្រាប់
- ផ្សិតកំប៉ុង ១គ្រាប់
- ទឹកប៉ាវហ៊ឺ ១ស្លាបព្រាបាយ
- ទឹកស៊ីអីវ ១ស្លាបព្រាកាហ្វេ
- ខ្ទឹមស ៣កំពឹស
- ទឹកស៊ុប ១កូនវែក
- ម្រេច ១/២ស្លាបព្រាកាហ្វេ
- ម្សៅឆា ១ស្លាបព្រាកាហ្វេ
- មីសសៃធំ ១០០ក្រាម

របៀបធ្វើ‬
- បង្គាពុះខ្នងយកសសៃចេញ មឹកហាន់ជាក្រលាចក្រត្រង ខាត់ណា និងផ្សិតហាន់បញ្ឆិតៗ ការ៉ុត ផ្សិតចំបើង ផ្សិតកំប៉ុង បណ្តូលពោត ស្រុះទឹកក្តៅបន្តិច បន្ទាប់មកស្រង់ត្រាំទឹកត្រជាក់ទុកមួយ អន្លើ។
- ខ្ទះចាក់ខ្លាញ់ឲ្យក្តៅ គួសពងមាន់ ១គ្រាប់ឆាមួយស្ងួតទើបចាក់មី ទឹកប៉ាវហ៊ឺចូលឆាឲ្យ ឡើងគ្រៀម បន្តិចទើបចាក់ស្រាចូលដួសដាក់ ចានសំប៉ែត។
- បន្ទាប់មក លាងខ្ទះឲ្យស្អាត ចាក់ខ្លាញ់ជាថ្មី បំពងខ្ទឹមសឲ្យឈ្ងុយដាក់
បន្ថែមគ្រឿងសមុទ្រចូល រួចហើយបង់គ្រឿង ដូចជាៈ ទឹកប៉ាវហ៊ឹ សាតេ ម្រេច ឆាត្រលប់ចុះត្រលប់ឡើងឲ្យសព្វ ទើបចាក់ម្សៅឆាចូលដួស ស្រោចពីលើ មីទើបយកមកទទួលទានបាន។
ទឹកជ្រលក់ៈ ទឹកម្ទេសដប។
Next
Newer Post
Previous
This is the last post.

Post a Comment

 
Top
This is my webpage